សួនបណ្តែតទឹក
គង្គា រស់នៅជាមួយឪពុក និង បងប្រុសរបស់នាង លើភូមិអណ្តែតទឹក។ នាងចង់ចេញទៅចាប់ត្រីខ្លាំងណាស់ ប៉ុន្តែឪពុក និង បងប្រុសរបស់នាង បានប្រាប់ឲ្យនាងនៅផ្ទះមើលថែសួនដំណាំដែលអណ្ដែតនៅលើទឹក។ ថ្ងៃមួយ សួនរបស់គង្គាបានអណ្តែតចេញទៅឆ្ងាយពីផ្ទះរបស់នាង។ គង្គា បានសម្រេចចិត្តអុំទូកចេញពីផ្ទះជាលើកដំបូង ដើម្បីតាមយកសួនដំណាំរបស់នាងមកវិញ។